សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលចោទសម្តេចថាមកអាមេរិកធ្វើទីងមោង តើចេះពីរបៀបធ្វើការរបស់អាស៊ានហើយឬនៅ?

ថ្ងៃព្រហស្បតិ៍ ទី ១២ ឧសភា ២០២២​
17

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកឡើងថា ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញសម្តេចមកប្រជុំនៅសេតវិមាន គ្រាន់តែដើម្បីធ្វើទីងមោងនោះ គឺជាការមើលស្រាលមិនត្រឹមតែមកលើរូបលោកនោះទេ ថែមទាំងមើលស្រាលដល់ប្រទេសសមាជិកអាស៊ានដទៃទៀតផងដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដាប្រមាណ២ពាន់នាក់នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើការងាររបស់អាស៊ាន គឺត្រូវមានលក្ខណៈជាឯកច្ឆ័ន្ត ហើយបើចោទសម្តេចថាទីងមោងនោះ ប្រធានាធិបតី ចូ បៃដិន ក៏ទីងមោងដែរពីព្រោះត្រូវធ្វើជាសហប្រធានជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្របខណ្ឌនយោបាយរបស់កម្ពុជា ដើរស្របជាមួយនឹងនយោបាយរបស់អាស៊ាន។ គំនិតផ្តួចផ្តើមណាក៏ដោយនៅក្នុងក្របខណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក ឬអាស៊ី-ប៉ាស៊ីហ្វិក ត្រូវឈរលើគោលការណ៍៣យ៉ាង៖ ទី១-ត្រូវតែបម្រើដល់សន្តិភាពនិងការអភិវឌ្ឍ ទី២-មិនប្រឆាំងជាមួយនឹងប្រទេសណាមួយ ទី៣-ត្រូវតែគោរពឯកភាពជាតិ ឯកភាពមជ្ឈភាពរបស់អាស៊ាន៕

ចែករំលែក

បញ្ចេញយោបល់