អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទ ជម

ថ្ងៃចន្ទ ទី ៩ ឧសភា ២០២២​
7

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) កំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទជម ឋិតក្នុងក្រុមប្រាសាទព្រះពិធូ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ។

ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃប្រាសាទចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។

សូមបញ្ជាក់ថា គម្រោងជួសជុលនេះ ត្រូវប្រើពេលវេលា៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១៕

ចែករំលែក

បញ្ចេញយោបល់