អភិបាលខេត្តបន្ទាយមានជ័យ ទទួលជួបសំណេះសំណាល និងទទួលថវិកាឧបត្ថម្ភពីសប្បុរសជន

ថ្ងៃចន្ទ ទី ៩ ឧសភា ២០២២​
4

បន្ទាយមានជ័យ÷ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំង ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជួបសំណេះសំណាល និងទទួលថវិកាពីលោក លោកស្រី លោកឧកញ៉ា និងសប្បុរសជននានា។

លោក អ៊ុំ រាត្រី ក្នុងនាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី លោកឧកញ៉ា លោក លោកស្រី ដែលបានចូលរួមជួយឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងឱកាសអបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ចក្រហម៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ក្នុងនោះ លោកអភិបាលខេត្ត ក៏សូមគោរពជូនពរលោកឧកញ៉ា លោក លោកស្រី រួមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

ចែករំលែក

បញ្ចេញយោបល់