ថ្នាក់ដឹកនាំខេត្តក្រចេះ ចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

ថ្ងៃចន្ទ ទី ៩ ឧសភា ២០២២​
7

កំពង់ចាម៖ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តក្រចេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ៈ២៥ នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក វ៉ា ថននិងលោក ហឿ សុីយ៉ែម បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ចូលរួមរំលែកទុក្ខជាមួយលោកស្រី លាង វួចឆេង ហ៊ុន ណេង និងក្រុមគ្រួសារនៃសព, ចូលបច្ច័យបុណ្យ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក

បញ្ចេញយោបល់