បំភ្លេច​សារធាតុ​គីមី​ងាក​មក រូបមន្ត​ធម្មជាតិ​ដែល​ជួយ​ឲ្យ​ស្បែក​កាន់តែ​ស្រស់​ស្អាត

ថ្ងៃពុធ ទី ៥ តុលា ២០១៦​
197

ផ្លែប៉េងប៉ោះត្រូវបានប្រជាជនខ្មែរយើងភាគច្រើនយល់ថា ជាអាហារដ៏មានឱជារសឆ្ងាញ់ ព្រមទាំងដឹងថាវាមានប្រយោជន៍ចំពោះសុខភាពភ្នែកថែមទៀត។ ជាតិអាស៊ិតបែបធម្មជាតិ អង់ទីអុកស៊ីដង់ វីតាមីន និងជាតិរ៉ែដែលមានក្នុងផ្លែប៉េងប៉ោះពិតជាល្អខ្លាំងណាស់សម្រាប់ជួយដល់ការលាងសម្អាតគ្រឿងផាត់មុខ ភាពគគ្រិច កោសិកាងាប់ៗ និងសម្រួលដល់អាការៈខ្លាញ់លើមុខបានយ៉ាងអស្ចារ្យ។

គ្រឿងផ្សំ៖

•    ទឹកប៉េងប៉ោះ

•    ប្រទាលកន្ទុយក្រពើ

ការណែនាំ៖

1.    ចូរយកទឹកប៉េងប៉ោះ និងទឹកប្រទាលកន្ទុយក្រពើក្នុងចំនួនមួយស្មើរគ្នា និងអាចប្រើប្រាស់គ្រប់គ្រាន់។ បន្ទាប់មក អ្នកនឹងទទួលបានទឹកសម្រាប់លាបលើមុខយ៉ាងល្អមួយហើយ។

2.    ចូរយកវាលាបលើមុខឲ្យសព្វ ហើយមុនពេលលាងវាចេញ ចូរទុកវាឲ្យ ១៥នាទីសិន ហើយសឹមលាងដោយទឹកក្តៅអ៊ុនៗ។ នោះអ្នកនឹងទទួលបានស្បែកដ៏ភ្លឺរលោង និងមានអារម្មណ៍ថាមុខអ្នកស្អាតល្អតែម្តង។

*ចូរចាំថា បើសិនជាអ្នកមានបញ្ហាអាឡែហ្ស៊ីស្បែក ចូរព្យាយាមលាបវាតែបន្តិចសិនបានហើយ។ បើសិនជាវាបង្កជាការក្រហម ឬរលាក ចូរលាយទឹកប្រទាលកន្ទុយក្រពើច្រើនបន្តិចទៅ៕

dc1c3ff0-4483-4d25-bf11-5c3158ccd990 24ed1fd9-e4c5-4a8e-ba4c-184391e7909e

ចែករំលែក

បញ្ចេញយោបល់