ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ​

ថ្ងៃអង្គារ ទី ១៨ មករា ២០២២​
23

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើងនៅក្រុងព្រះសីហនុ។
វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារៈសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ
* សម្តេចតេជោ ហ៊ុន សែន សម្តែងការស្វាគមន៍ចំពោះការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ២ឆ្នាំមកហើយ ដែលវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអាក្រក់វិស័យទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមានក្តីសោមនស្សរីករាយ ដែលប្រទេសត្រូវបានបើកដំណើរការឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា នៅកម្ពុជាអាជីវកម្មទេសចរណ៍ជាច្រើនបានផ្អាកដំណើរការ បុគ្គលិកទេសចរណ៍ជាច្រើនបានបាត់បង់ការងារ ដោយសារជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលបានគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងគោលបំណងធានាដល់ការបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ
* សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រយៈពេល២ឆ្នាំកន្លងមកនេះ ប្រទេសនីមួយៗបានដាក់ចេញនូវវិធានការដោយឡែកៗពីគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា វិធានការដាច់ដោយឡែកពីគ្នានេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្ម និងទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ដំណាក់កាលមុន គឺជាដំណាក់កាលដែលយើងមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់ ប៉ុន្តែដំណាក់កាលនេះ គឺជាដំណាក់កាលដែលបានចាក់វ៉ាក់សាំង ជាជំហាននៃការទទួលស្គាល់គ្នាទៅវិញទៅមក
* សម្តេចតេជោ ហ៊ុន សែន សម្តែងការកោតសរសើរដល់ប្រទេសថៃ ដែលបានអនុវត្តជាមួយប្រទេសកម្ពុជា ក្នុងការអនុញ្ញាតឱ្យប្រជាជនដែលចាក់វ៉ាក់សាំងឆ្លងទៅវិញទៅមក ដោយមិនបាច់ធ្វើចត្តាឡីស័ក
* សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីប្រសាសន៍សម្តេចកន្លងមកថា នៅក្នុងក្របខណ្ឌអាស៊ាន នរណាដែលមិនបានចាក់វ៉ាក់សាំង នឹងមិនអាចធ្វើដំណើរបានទេ។
* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យអាទិភាពនៃកិច្ចការអាស៊ានឆ្នាំ២០២២ គឺបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងបើកដំណើរការឡើងវិញ ជាមួយនឹងការបើកច្រករបៀងធ្វើដំណើរសម្រាប់វិស័យទេសចរណ៍
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងមានកិច្ចការជាច្រើនដែលត្រូវធ្វើក្រៅពីបញ្ហាមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃបញ្ហាមីយ៉ាន់ម៉ានោះទេ
* សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ ដែលអគ្គលេខាធិការអាស៊ាន បានជួបជាមួយដៃគូនយោបាយនានា នៅក្នុងប្រទេសកម្ពុជា ហើយធ្វើការជាមួយគ្នាបានយ៉ាងល្អ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា របៀបវារៈរបស់អាស៊ានឆ្នាំ២០២២ មិនមែនបញ្ហាមីយ៉ាន់ម៉ាតែមួយទេ គឺមានបញ្ហាជាច្រើន រាប់ទាំងបញ្ហាកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បិទបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង៧៖០៩នាទីយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ៕

 

Opening Remark by Samdech Akak Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia at the Opening Ceremony of the 40th ASEAN Tourism Forum 2022 Under the Theme “ASEAN-A Community of Peace and Shared Future “ Sihanoukville, 18 January 2022

ចែករំលែក

បញ្ចេញយោបល់