លោក អ៊ុំ រាត្រី ដឹកនាំសម្របសម្រួលជូនប្រតិភូសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ថ្ងៃសៅរ៍ ទី ១៥ មករា ២០២២​
3

បន្ទាយមានជ័យ÷ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះដឹកនាំសម្របសម្រួលជូន ប្រតិភូសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធចំនួនជាង១០០នាក់ អញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សា នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រកស្ទឹងបត់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី និងលោក ប៉ានខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណ:របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធចំនួនជាង១០០នាក់ អញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សាស្វែងចំណេះដឹងប្រវត្តិសាស្ត្រ និងបោះតង់ នៅភូមិសាស្ត្រស្រុកម៉ាឡៃ និងតំបន់បឹងជម្រុកតេជោ ឈ្នះ ឈ្នះ ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់