លោក ស៊ុន សុវណ្ណារិទ្ធិ ដឹកនាំកែលំអរជួសជុលរួចរាល់ហើយស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

ថ្ងៃសៅរ៍ ទី ១៥ មករា ២០២២​
3

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំធ្វើការបានកែលំអរជួសជុលរួចរាល់ហើយ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដោយមានបរិស្ថានល្អ និងមានសោភ័ណភាពស្រស់បំព្រងទាំងពេលយប់និងពេលថ្ងៃ ប្រកបដោយផាសុខភាព។

លោក ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថាអាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នេះមានអាយុកាលជាយូរឆ្នាំហើយ គឺជាកន្លែងប្រជុំការងារធំៗរបស់ថ្នាក់ដឹងនាំគណបក្ស ដើម្បីដឹកនាំ និងពង្រឹងគ្រប់សាខាបក្សនៅតាមមូលដ្ឋាន អោយមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីភាពសុខដុមរមនាជូនប្រជាពលរដ្ឋ រស់នៅក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់អោយដឹងថា ការជួសជុលមានអាគារទីស្នាក់ការ កែលម្អដាក់អំពូលភ្លើងតុបតែង និងជួសជុលបរិវេណជុំវិញទីស្នាក់ការមានការជួសជុលផ្លូវក្រាលកៅស៊ូAC នៅក្នុងបរិវេណទីតាំទីស្នាក់ការរួមនឹងការដាំលំអរ ដើមឈើ និងដើមផ្កាផងដែរ។ ក្នុងនោះក៏មានការដាំដើមដូងក្រអូប ដើមល្មើរ ដើមម៉ាក់ប្រេង ម៉ាក់ប្រាង និងដើមឈើប្រណិតមួយចំនួនទៀត ដើម្បីបានជាម្លប់។

ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស មន្ត្រីគណបក្សនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត រួមនឹងក្រុមហ៊ុន សប្បុរសជនមួយចំនួន ដែលបានចូលរួមជួយ ឧបត្ថម្ភ ជាថវិកា និងសម្ភារៈនានាក្នុងការជួសជុល និងកែលំអរទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អោយមានសោភ័ណភាពល្អគួរជាទីមោទន ទុកជាកេរ្តិ៍ដំណែលអ្នកជំនាន់ក្រោយ៕

ចែករំលែក

បញ្ចេញយោបល់