អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលផ្នែកខាងត្បូង នៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នាចុងឆ្នាំ២០២១

ថ្ងៃសុក្រ ទី ១៤ មករា ២០២២​
4

ការងារជួសជុលសង្រ្គោះផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាតធ្ងន់ធ្ងរ ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១មកនោះ បានបញ្ចប់រួចរាល់១០០ភាគរយហើយនាដំណាច់ខែធ្នូ ឆ្នាំ២០២១។

ក្នុងរយៈពេលជិត១ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្ត នូវការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម ផ្នែកទប់ជំហរជញ្ជាំង និងជួសជុលជញ្ជាំងដែលប្រេះស្រាំ និងពុកផុយ។

បច្ចុប្បន្ន ក្រុមការងារធ្វើការសម្អាតទូទៅក្នុងការដ្ឋាន និងពិនិត្យមើលបណ្តាចំណុចពាក់ព័ន្ធដែលប្រឈមនឹងហានិភ័យខ្ពស់៕

ចែករំលែក

បញ្ចេញយោបល់