សម្តេចតេជោ ហ៊ុន សែន៖ ជំងឺកូវីដ-១៩ មិនអាចរារាំងការអភិវឌ្ឍរបស់កម្ពុជាបានទេ

ថ្ងៃចន្ទ ទី ១០ មករា ២០២២​
19

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីជាជំងឺកូវីដ-១៩ បានបង្ករការលំបាកយ៉ាងច្រើនដល់ប្រទេសកម្ពុជាក៏ដោយ ក៏វាមិនអាចរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានឡើយតួរយ៉ាងការកសាងផ្លូវនៅតែបន្តទៅមុខជានិច្ច។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដំណើរការអភិវឌ្ឍទៅមុខ ទោះជាជំងឺកូវីដ-១៩ កំពុងបង្ករការលំបាកយ៉ាងណាក៏ដោយ។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានលឿនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ចែករំលែក

បញ្ចេញយោបល់