សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាភូមា នឹងមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២ទេ

ថ្ងៃចន្ទ ទី ១០ មករា ២០២២​
23

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហានៅភូមា នឹងមិនអាចបញ្ចប់នៅក្នុងឆ្នាំ២០២២នោះទេ ពោលគឺអាចបន្តទៅដល់ប្រធានអាស៊ានឆ្នាំ២០២៣គឺប្រទេសឥណ្ឌូនេស៊ី និងអាចទៅដល់ឆ្នាំ២០២៤ដែលប្រទេសឡាវនឹងធ្វើជាប្រធានអាស៊ាន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន គួរបង្កើតយន្តការសម្របសម្រួលសម្រាប់ប្រទេសភូមា ហើយមីយ៉ាន់ម៉ា ក៏គួរមានយន្តការធ្វើការដែរ។ អាស៊ាន ក៏មិនអាចចូលទៅក្នុងតំបន់ភាគីជម្លោះរបស់ភូមាដោយគ្មានការយល់ព្រមពីភូមានោះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាសម្រេចបាននោះគឺការសម្រេចបានបទឈប់បាញ់ បញ្ឈប់អំពើហិង្សា ដែលអាចឈានទៅដល់ការសន្ទនា និងការបោះឆ្នោតនៅខែសីហា ឆ្នាំ២០២៣៕

ចែករំលែក

បញ្ចេញយោបល់