រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»

ថ្ងៃសៅរ៍ ទី ១៣ វិច្ឆិកា ២០២១​
13

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»។

សៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» មានកំរាស់៣៦ទំព័រ ដែលមានគោលបំណង គ្រប់គ្រងហានិភ័យក្នុងសុខភាពសាធារណៈ ឲ្យនៅទាបបំផុត ជាពិសេសការធ្លាក់ខ្លួនឈឺ និងការបាត់បង់ជីវិត ខណៈដែលសកម្មភាពសង្គម-សេដ្ឋកិច្ចនៅក្នុងប្រទេស គ្រប់ផ្នែក-គ្រប់វិស័យត្រូវបានចាប់ផ្ដើមបើកដំណើរការពេញលេញឡើងវិញជាបណ្ដើរៗ។

ដើម្បីសម្រេចបានគោលបំណងនេះ យុទ្ធសាស្ដ្របានកំណត់នូវគោលដៅចំនួន៣ រួមមាន៖

*ទី១៖ ការពារអាយុជីវិត និងការពារសុវត្ថិភាពក្នុងការរស់នៅ និងក្នុងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច
*ទី២៖ ពង្រឹងសមត្ថភាពស្នូលនៃប្រព័ន្ធសុខាភិបាល ដើម្បីបង្ការ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ផង និងផ្ដល់សេវាសុខាភិបាលជាសារវ័ន្ដជាប្រចាំផង
*ទី៣៖ រក្សាកិច្ចដំណើរការឡើងវិញ នៃសកម្មភាព-សេដ្ឋកិច្ច ប្រកបដោយសុវត្ថិភាព និងនិរន្ដរភាព។

ខាងក្រោមនេះ ជាសៀវភៅយុទ្ធសាស្ដ្រស្ដីពី «ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩»៖

Download (PDF, Unknown)

 

ចែករំលែក

បញ្ចេញយោបល់