ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិការផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ទី ២១ តុលា ២០២១​
1

កោះកុង៖ លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងសហការី បានចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ១លានរៀល សម្រាប់កុមារកំព្រា ៩នាក់ និងអ្នកមើលថែកុមារ ២០ម៉ឺនរៀល (ម្នាក់) ក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។ ក្នុងនោះលោកអភិបាលរងខេត្តក៏បានឧបត្ថម្ភថវិកា ដើម្បីសាងសង់សំយាបដំបូលអគារស្នាក់នៅរបស់កុមារ ដើម្បីការពារភ្លៀងសាច និងការពារក្តៅផងដែរ។
នាឳកាសនេះ លោកអភិបាលរងបាននាំប្រសាសន៍ផ្តាំផ្ញើរបស់លោកអភិបាលខេត្ត ដល់ក្មួយៗ ប្អូនៗ កុមារកំព្រារ ត្រូវប្រឹងប្រែងរៀនសូត្រ រៀបចំខ្លួនឲ្យក្លាយជាមនុស្សល្អ និងចូលរួមជួយដល់សង្គម និងប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះរដ្ឋបាលខេត្ត នឹងនៅតែបន្តគាំទ្រជួយដោះស្រាយរាល់បញ្ហាដែលកើតមាននៅក្នុងមណ្ឌលកុមារកំព្រាខេត្តកោះកុង។
សម្ភារដែលមានឧបត្ថម្ភមាន ៖ អង្ករ២បាវ ទឹកសុទ្ធ ១០យួរ សាច់គោងៀតម២កេស និងម៉ាស់ ១កេសធំ (២៥០០ម៉ាស់)៕

ចែករំលែក

បញ្ចេញយោបល់