ពិធីបើកកិច្ចប្រជុំស្តីពីក្រុមការងារបច្ចេកទេសចំរុះវិស័យអប់រំ(JTWG) ថ្នាក់ក្រោមជាតិ សម្រាប់ខេត្តកោះកុង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១

ថ្ងៃពុធ ទី ២០ តុលា ២០២១​
5

 

កោះកុង៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ ស្តីពីក្រុមការងារបច្ចេកទេសចំរុះវិស័យអប់រំ(JTWG) ថ្នាក់ក្រោមជាតិសម្រាប់ខេត្តកោះកុង ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថាតាមរយៈរបាយការណ៍ ដែលបានលើកឡើងនាពេលនេះ គឺជាវឌ្ឍនភាពសំខាន់បំផុតដែលក្រុមការងារចំរុះវិស័យអប់រំថ្នាក់ក្រោមជាតិ ទោះក្នុងបរិបទកូវីដ-១៩ ក៏ក្រុមការងារតែងតែអនុវត្តការងារបានល្អប្រសើរ ជាមួយគ្នានេះផងដែរផែនការសម្រាប់អនុវត្តបន្ត សមាជិកទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់បន្ថែមទៀតឱ្យកាន់តែទទួលបានលទ្ធផលល្អបន្ថែមទៀត អង្គប្រជុំចូលរួមក្នុងបានពិភាក្សាអំពីបញ្ហាប្រឈមនានា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីពង្រឹងគុណភាពអប់រំ នៅទូទាំងខេត្ត៕

ចែករំលែក

បញ្ចេញយោបល់