កិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និងកម្មវិធីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំង

ថ្ងៃសៅរ៍ ទី ១៦ តុលា ២០២១​
18

កំពង់ឆ្នាំង៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ឆ្នាំងបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាព និង កម្មវិធីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ និង ប្រកាសក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ទាំង៤ក្នុងក្រុងកំពង់ឆ្នាំង ការដឹកនាំរបស់លោកស្រី ប៊ន សុភី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីក្រុមការងាថ្នាក់ខេត្តចុះមូលដ្ឋានសង្កាត់ទាំង៤ប្រធានអនុប្រធានគណបក្សក្រុងនិងប្រធានគណបក្សសង្កាត់ទាំង៤ចូលរួមផងដែរ។

បន្ទាប់ពីអាន សេចក្តីស្តីពីការកែសម្រួលសមាសភាពក្រុម
ការងារថ្នាក់ខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំងនិងសងហកាត់ទាំងបួនរួចមក លោកជំទាវ លោកស្រី ប៊ន សុភី បានជម្រុញអោយក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងនិងសង្កាត់ទាំងអស់ត្រូវ សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីផ្គូផ្គងបេក្ខភាពចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឱ្យបានចប់សព្វគ្រប់ យ៉ាង យូរត្រឹមខែតុលា ឆ្នាំ ២០២១ ដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យចុងក្រោយ។

លោកស្រី ប៊ន សុភី បានផ្តាំផ្ញើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ចុះមូលដ្ឋានក្រុង និងសង្កាត់ ត្រូវសហការ និងសាមគ្គីភាពគ្នាឱ្យបានជិតស្និទ្ធ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅទី៥ ខែមិថុនា ឆ្នាំ២០២២និងផ្សព្វផ្សាយអោយ
ប្រជាពលរដ្ឋទៅពិនិត្យឈ្មោះឆ្នោតតាមការកំណត់របស់គ.ជ.បនិងគ្រប់គ្រងទិន្នន័យសមាជិកអោយបានច្បាស់លាស់ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនជាពិសេសត្រូវពង្រីក
ពង្រឹងសមាជិកគណបក្សគឺរក្សាចាស់ពង្រីកថ្មីប្រកបដោយឆន្ទៈនិងគណភាព។

លោកស្រី ប៊ន សុភី បានស្នើឱ្យក្រុម ការងារពាក់ព័ន្ធទាំង
អស់ខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយអំពីសមិទ្ធផលសម្រេចបានទាក់ទងនឹងការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្រោមការដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងជ្រួត ជ្រាបទូលំទូលាយ អំពីកិច្ចខិតខំប្រឹងប្រែងនេះ៕

ចែករំលែក

បញ្ចេញយោបល់