លោក គួច ចំរើន ចុះសាកសួរសុខទុក និងលើកទឹកចិត្តប្រជាការពារ បុគ្គលិកអនាម័យ ដែលបានខិតខំសម្អាតឆ្នេរ

ថ្ងៃសៅរ៍ ទី ១៦ តុលា ២០២១​
16

ព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែតុលា  ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះសាកសួរសុខទុក និងលើកទឹកចិត្ត ប្រជាការពារ បុគ្គលិកអនាម័យ ដែលបានខិតខំសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ​​ លោកអភិបាលខេត្ត បានកោតសរសើរពីការខិតខំរបស់បងប្អូនអនាម័យទាំងអស់ ដែលបានសម្អាតឆ្នេរ និងរើសកម្ទេចថ្មចេញពីឆ្នេរ បន្ថែមពីនោះទៀតលោកអភិបាលខេត្ត​ បានណែនាំអោយប្រជាពលរដ្ឋបន្តចូលរួមសម្អាតបន្ថែមទៀត ដើម្បីសោភណ្ឌភាពឆ្នេរសមុទ្ររបស់យើងទាំងអស់គ្នា​ ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានឧបត្ថម្ភថវិកា​ ជាការលើកទឹកចិត្តដល់ប្រជាការពារ និងបុគ្គលិកអនាម័យក្នុងម្នាក់ៗ​ ចំនួន​ ៥០.០០០រៀល​ ផងដែរ៕

ចែករំលែក

បញ្ចេញយោបល់