កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនិងបញ្ហាប្រឈមនានាជុំវិញការបើកដំណើរការឡើងវិញសាលាកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យនៅតាមតំបន់ដែលមានហានិភ័យទាប

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
14

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល និងបញ្ហាប្រឈមនានាជុំវិញការបើកដំណើរការឡើងវិញសាលាកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យដើម្បីឈានទៅពិនិត្យលទ្ធភាពបើកសាលាកម្រឹតបឋមបន្តទៀតនៅតាមតំបន់ដែលមានហានិភ័យទាប ក្រោមអធិបតីភាពលោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការចូលរួមរបស់លោក លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរពាក់ព័ន្ធនឹងការិយាល័យអប់រំក្រុង ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងតាមប្រព័ន្ធវីដេអូ Zoom។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ស្រ៊ន សំឫទ្ធី បានជំរុញដល់អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលារៀន ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីអនាម័យជាចំបង និង គិតអំពីវិធានការអនាម័យ៣កុំ ៣ការពារ និង ការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡាដែលបានដាក់ចុះឱ្យអនុវត្តក្នុងដំណាក់កាលនៃបរិបទថ្មីនេះ។

លោក ស្រ៊ន សំឫទ្ធី ក៏បានជំរុញបន្ថែមទៀតថា អាជ្ញាធរ នៅក្នុងភូមិសាស្រ្តខេត្តត្រូវចូលរួមផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតនិងអ្នកដែលគ្រប់អាយុសូមទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ និង៣ការពារដើម្បីកាត់ផ្ដាច់ការចម្លងពីជំងឺដ៏កាចសាហាវនេះនៅក្នុងសហគមន៍របស់យើង៕

ចែករំលែក

បញ្ចេញយោបល់