អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារខេត្តចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពីក្រមសីលធម៌មន្ត្រី នៅមណ្ឌលចត្តាឡីស័ក និងសេវាគាំទ្រ តាមប្រព័ន្ធអនឡាញ Zoom

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
9

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១លោកស្រី ប៊ន សុភី អភិបាលរងខេត្ត លោក ស៊្រន សំឬទ្ធី អភិបាលរងខេត្ត កំពង់ឆ្នាំងបានដឹកនាំលោក លោកស្រីមន្ទីរពាក់ព័ន្ធ ដែលជាក្រុមការងាររបស់ខេត្ត ចូលរួមប្រជុំជាមួយអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រោមកិច្ចសហការជាមួយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាលរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពីក្រមសីលធម៌មន្ត្រីនៅមណ្ឌលចត្តាឡីស័ក និងសេវាគាំទ្រតាមប្រព័ន្ធអនឡាញ Zoom ។

កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានមានការចូលរួមពីតំណាង ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្រុមការងារនៃអង្គការយូនីសេហ្វ អ្នកជំនាញពីអង្គការTPO ព្រមទាំងសមាសភាពពាក់ព័ន្ធ ពីបណ្តាខេត្តគោលដៅ (សម្រាប់ក្រុមទី៣) មានចំនួន២ខេត្តគឺ ខេត្តព្រះសីហនុ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណង៖
១. ស្វែងយល់បន្ថែមស្ថានភាពនៃអំពើរត់ពន្ធ កេងប្រវ័ញ្ច និងជួញដូរមនុស្សក្នុងដំណាក់កាលកូវីដ-១៩។
២. ពិនិត្យដើម្បីអនុវត្តឯកសារទាំងបីសម្រាប់មន្រ្តីនៅមណ្ឌលនិងអ្នកពាក់ព័ន្ធព្រមទាំងអ្នកដែលកំពុងធ្វើចត្តាឡីស័ក។
៣. ស្វែងយល់ពីការគាំទ្រផ្លូវចិត្តដល់អ្នកធ្វើចត្តាឡីស័កជាពិសេសអ្នកដែលរងគ្រោះដោយអំពើជួញដូរមនុស្ស។
៤. ស្វែងយល់ និងអនុវត្ត ការកំណត់អត្តសញ្ញាណបឋមជនដែលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស និងការផ្ដល់សេវាសមស្រប៕

ចែករំលែក

បញ្ចេញយោបល់