អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ១៥គ្រួសារ ស្ថិតក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ

ថ្ងៃសុក្រ ទី ១៥ តុលា ២០២១​
7

កំពង់ឆ្នាំង៖ នៅសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត រួមមាន ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរឃុំពង្រសហការជាមួយក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់លិចផ្ទះប្រជាពលរដ្ឋ១៥គ្រួសារ ស្ថិតក្នុងភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ។

ក្នុងឱកាសនោះ លោក សាន់ យូ បានដឹកនាំក្រុមការងារចុះពិនិត្យ និងកាយប្រឡាយទឹកលើកំណាត់ផ្លូវភូមិដើម្បីរំដោះទឹកជំនន់លិចភូមិឋានផ្ទះសម្បែងប្រជាពលរដ្ឋ ជាលទ្ធផលក្រោយពីការកាយបង្ហូរទឹក និងដាក់បន្ទះដែកថែបឆ្លងកាត់ផ្លូវរួចមកឃើញថាទឹកបានស្រកចុះជាបន្តបន្ទាប់៕

ចែករំលែក

បញ្ចេញយោបល់