ពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលស្រុកស្វាយជ្រំ

ថ្ងៃព្រហស្បតិ៍ ទី ១៤ តុលា ២០២១​
8

ស្វាយរៀង÷ នៅថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ចើញក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២២-២០២៤ របស់រដ្ឋបាលស្រុកស្វាយជ្រំ ឆ្នាំ២០២១​ តាមរយៈប្រព័ន្ធវីដេអូ​Zoom។

មានប្រសាសន៍ថ្លែងនៅក្នុងសិក្ខាសាលាលោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី និងអ្នកពាក់ព័ន្ទាំងអស់ បើទោះបីជានៅក្នុង​បរិបទ​​ជំងឺកូវីដ-១៩ ប៉ុន្តែក៏បានចូល​រួម​​ចំណែកយ៉ាងសកម្ម​តាំងពីដំណាក់​កាល​ដំបូង​រហូត​មកដល់​ពេល​​នេះ​ គឺក្នុង​គោលបំណងស្វែងរក​ការ​គាំទ្រ​​សកម្មភាពអភិវឌ្ឍន៍ជាអាទិភាព​នានា​ ជូនសាធារណជនអាចឃើញដឹងឮនូវ​អ្វីដែលក្រុមប្រឹក្សាឃុំ សង្កាត់ ​​​បានធ្វើ និង​បម្រុងនឹងធ្វើក្នុងស្មារតីទទួលខុសត្រូវ ចំពោះជោគ​វាសនា​​អនាគត រួមសុខ រួមទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ និងប្រតិបត្តិការប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ភាពស័ក្តិសិទ្ធិ។

ជាមួយគ្នានោះ លោកក៏បានសូមសំណូមពរដល់ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្ដាប់​ឲ្យ​បាន​​នូវ​​ធាតុចូល​នានាដែលទទួលបានពី​អង្គសិក្ខាសាលានៅថ្ងៃ​នេះ និងយកធាតុចូល​ទាំងនោះ សម្រាប់ធ្វើជា​មូលដ្ឋាន ដើម្បីច្របាច់បញ្ចូលគ្នាឈានទៅ​​កែសម្រួលបញ្ចប់ការរៀបចំ​កម្មវិធីវិនិយោគ​បីឆ្នាំរំកិលសង្កាត់ និងកិច្ចសន្យា​នានា រួចផ្ញើ​ឯកសារទាំងនេះ ទៅទីចាត់ការ​ផែនការ និងវិនិយោគ​សាលា​ខេត្ត និងមន្ទីរផែនការ​ខេត្ត ឱ្យបាន​ឆាប់បំផុត​តាមដែលអាចធ្វើបាន ដោយមានមន្រ្តី​ការិយាល័យ​​គាំទ្រឃុំ-សង្កាត់ ជាអ្នកជួយ ​និង​ចូលរួម​ទទួល​ខុសត្រូវ ជំរុញការអនុវត្តឱ្យកិច្ចការនេះ​ប្រព្រឹត្តទៅ​បានល្អ និង​ទាន់​ពេលវេលា​៕

 

ចែករំលែក

បញ្ចេញយោបល់