សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី២៨

ថ្ងៃព្រហស្បតិ៍ ទី ១៤ តុលា ២០២១​
13

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី២៨ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត។

រយៈពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល៣០ថ្ងៃ តាមការបែងចែកទៅតាម ស្រុក ក្រុង។ ពិធីនេះបានការចូលរួមពីលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ព្រមទាំងលោក លោកស្រីតាមមន្ទីរនានាជុំវិញខេត្ត និង ប្រជាពលរដ្ឋ។

ជាលទ្ធផលរង្វាន់ធំរថយន្ត KIA Morning ស៊េរី ២០០៧ បានទៅលើប្រជាពលរដ្ឋឈ្មោះ លាក់ សម្បត្តិ នៅស្រុករមាសហែក ១គ្រឿង មួយគ្រឿងទៀតបានទៅលើបុគ្គលិកអគ្គីសនី ឈ្មោះ គង់ ផេង និងរង្វាន់ម៉ូតូ HONDA WAVE 100 cc ស៊េរី ២០២១ ៥ គ្រឿង ម៉ូតូទី១ បានទៅលើមន្ត្រីប៉ូលីសបម្រើការនៅស្នងការដ្ឋានខេត្តស្វាយរៀង ម៉ូតូទី២ បានទៅលើប្រជាពលរដ្ឋនៅស្រុករមាសហែក ម៉ូតូទី ៣ បានទៅលើប្រជាពលរដ្ឋនៅស្រុកចន្រ្ទា ម៉ូតូទី៤ បានទៅលើប្រជាពលរដ្ឋនៅស្រុកស្វាយជ្រុំ ម៉ូតូទី ៥ បានទៅលើប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និងរង្វាន់មួយចំនួនទៀតត្រូវបានមកបើកជាបន្តបន្ទាប់នៅសាខា៕

ចែករំលែក

បញ្ចេញយោបល់