អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋ នៅសង្កាត់ទឹកថ្លា

ថ្ងៃអាទិត្យ ទី ២៦ កញ្ញា ២០២១​
11

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់អំណោយគ្រឿងបរិភោគជាឃីតមួយគ្រួសារ ១កញ្ចប់ ជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា សម្រាប់ប្រជាពលរដ្ឋឡើងមកទួលសុវត្ថិភាព នៅសង្កាត់ទឹកថ្លា ២៣ គ្រួសារ សង្កាត់អូរអំបិល ៨៣ គ្រួសារ សង្កាត់កំពង់ស្វាយ ២៧គ្រួសារ និងសង្កាត់ព្រះពន្លា ១២០ គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ។

នាឱកាសនោះ លោក អ៊ុំ រាត្រី បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោលស្រី ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាជរខេត្ត យើងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ភូមិសាស្ត្រមានការបិទខ្ទប់ បិទផ្ទះមានការចូលរួមទាំងអស់គ្នាក្នុងអំឡុងពេលនេះ ដើម្បីសេចក្តីសុខ សុខភាព គោរពអនុវត្តន៍តាមការណែនាំអាជ្ញាធរ និងវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕

ចែករំលែក

បញ្ចេញយោបល់