អំណោយរបស់លោកស្រី ជូ ប៊ុនអេង ត្រូវបានក្រុមការងារនាំយក ជូនប្រជាពលរដ្ឋចំនួន​ ១៦គ្រួសារ ដែលទើប​បញ្ចប់​ការធ្វើចត្តាឡីស័ក

ថ្ងៃអាទិត្យ ទី ២៦ កញ្ញា ២០២១​
9

កំពង់ឆ្នាំង៖ នាព្រឹក​ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២១នេះលោកស្រី ប៊ន សុភី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង រួមជាមួយក្រុមការងារ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកស្រី ជូ ប៊ុនអេង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ជូនប្រជាពលរដ្ឋចំនួន​ ១៦គ្រួសារ ដែលទើប​បញ្ចប់​ការធ្វើចត្តាឡីស័ក នៅសង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

អំណោយ​ដែលប្រជាពលរដ្ឋទាំង ១៦គ្រួសារ ទទួលបានដោយក្នុងមួយគ្រួសារ​មាន៖ អង្ករ​ចំនួន ២៥គីឡូក្រាម មី​១កេស ទឹកត្រី​១យួរ ទឹកស៊ីអ៊ីវ​១យួរ និងថវិកាចំនួន ២ម៉ឺនរៀល ៕

ចែករំលែក

បញ្ចេញយោបល់