អភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃចំនន ២៥៦វត្ត ទូទាំងខេត្តបន្ទាយមានជ័យ ចាប់អនុវត្តន៍ពីថ្ងៃនេះ

ថ្ងៃសៅរ៍ ទី ២៥ កញ្ញា ២០២១​
9

បន្ទាយមានជ័យ៖ អនុវត្តន៍តាមសេចក្តីសម្រេចលេខ ៩៥ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ថ្ងៃសៅរទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ មានសទ្ធាជ្រះថ្លាបាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេន ព្រះវរមុនី វ៉ា ចិន្តា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តសុវណ្ណបព្វតាខ្លាកូនចាស់ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដើម្បីរួមចំណែកផ្គត់ផ្គង់ផ្នែកចង្ហាន់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំនេះ ។

ទេយ្យវត្ថុ និងបច្ច័យប្រគេនរួមមាន អង្ករ ១២០ គីឡូក្រាម មី៥កេស ទឹកសុីអុីវ ៥យួរ ទឹកត្រី ៥យួរ ទឹកបរិសុទ្ធ ៥កេស ត្រីខ១កេស ខ្ទិមស អំបិល ស្ករស និងថវិកា ៣០០ ដុល្លា ។

ទោះបីជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តែក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំប្រជុំនឹងរៀបចំផ្តល់ទេយ្យវត្ថុបែងចែក ឲ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនគ្រប់ទាំង ២៥៦វត្ត លើ ៦៥ ឃុំ/សង្កាត់ តាមរយះក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហានព្រះសង្ឃគ្រប់អង្គ គ្រប់វត្ត ដោយធានា និងអនុវត្តន៍ទៅតាមវិធានសុខាភិបាល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ៕

ចែករំលែក

បញ្ចេញយោបល់