រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ក្រុងសៀមរាប ជា”តំបន់លឿងទុំ” លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម”

ថ្ងៃព្រហស្បតិ៍ ទី ២៣ កញ្ញា ២០២១​
6

រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រសង្កាត់នានា ក្រុងសៀមរាប លើកលែងតែសង្កាត់ និងភូមិនានា ដែលត្រូវបានកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាប ខេត្តសៀមរាប ។

រដ្ឋបាលខេត្តសៀរាប បានបញ្ជាក់ថា ការដាក់ដាក់ក្រុងសៀមរាប ជា”តំបន់លឿងទុំ” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ២៣៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តសៀមរាប៕

 

ចែករំលែក

បញ្ចេញយោបល់