រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ តំបន់ក្រហម នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល

ថ្ងៃព្រហស្បតិ៍ ទី ២៣ កញ្ញា ២០២១​
8

រដ្ឋបាលខេត្តសៀមរាប បានសម្រេចកំណត់ “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម និងភូមិខ្លះនៃសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ សង្កាត់សាលាកំរើក សង្កាត់ស្រង៉ែ និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្នរយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋបាលខេត្តសៀរាប បានបញ្ជាក់ថា ការដាក់សង្កាត់មួយចំនួនក្នុងតំបន់ក្រហម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត ដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

ចែករំលែក

បញ្ចេញយោបល់