អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងនៃស្ពានហាល

ថ្ងៃពុធ ទី ១៥ កញ្ញា ២០២១​
4

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ពន្ធកំាជណ្តើច្រាំងកសិន្ធុរខាងលិចផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្តដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។

លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឱ្យដឹងថា គម្រោងជួសជុល នេះមានប្រវែងសរុប២០០ម៉ែត្រ ដោយចែក ចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន៣ឆ្នាំ។

សូមរំឭកថា ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិបានធ្វើការជួស ជុលជា ច្រើន ដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអុីតាលី និងអ្នកជំនាញ កា រប្រទេសឥណ្ឌា៕

ចែករំលែក

បញ្ចេញយោបល់