សេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលធ្លាប់ជួប ឬប៉ះពាល់ដោយប្រយោលជាមួយអាជីវករបុរសឈ្មោះ ជួប សុភា អាយុ ២៦ឆ្នាំ មុខរបរមន្ត្រីឥណទានសូមមេត្តាប្រញាប់ធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ១៩

ថ្ងៃពុធ ទី ១៥ កញ្ញា ២០២១​
3

សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករដែលធ្លាប់ពាក់ព័ន្ធជាមួយបុរសឈ្មោះ ជួប សុភា អាយុ ២៦ឆ្នាំ មុខរបរមន្ត្រីឥណទាន រស់នៅភូមិស្រះ ឃុំជ្រៃធំ ស្រុករមាសហែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សាខារមាសហែក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ចែករំលែក

បញ្ចេញយោបល់