លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អំណោយដល់លោកយាយ សុខ សារឿម អាយុ ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រស់នៅខេត្តកោះកុង

ថ្ងៃពុធ ទី ១៥ កញ្ញា ២០២១​
5

កោះកុង៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បាន អមដំណើរលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្រខណ្ឌទូទាំងប្រទេស នាំអំណោយសប្បុធម៌ លោកនាយករដ្ឋមន្ត្រី ជាថវិកា ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកយាយ សុខ សារឿម អាយុ ១០១ឆ្នាំ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ចែករំលែក

បញ្ចេញយោបល់