អភិបាលរាជធានីភ្នំពេញ ទទួលថវិកានិងស្បៀងពីក្រុមហ៊ុនឯកជនដើម្បីនាំទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង

ថ្ងៃអង្គារ ទី ១៤ កញ្ញា ២០២១​
8

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកានិងស្បៀងអាហារមួយចំនួនពីក្រុមហ៊ុនឯកជនមួយ ដើម្បីនាំយកអំណោយនិងស្បៀងអាហារទាំងនេះ ទៅចុះសួរសុខទុក្ខនិងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភ៖ ថវិកា ចំនួន២០,០០០,០០០រៀល អង្ករចំនូន ២តោន (២០០បាវ ក្នុង១បាវស្មើនិង១០គីឡូក្រាម) មីចំនួន ៣០០កេសតូច,ត្រីខ ចំនួនៈ ២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទ ព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីចូលរួមអបអរសាទរនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

ចែករំលែក

បញ្ចេញយោបល់