សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (៦ទំព័រ)

ថ្ងៃព្រហស្បតិ៍ ទី ៩ កញ្ញា ២០២១​
16

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាប្រធានកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៧ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីនាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង, នាយករដ្ឋមន្ត្រីឡាវ លោក ផានខាំ វិផាវ៉ាញ, នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា, នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ, នាយឧត្តមសេនីយ៍ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលមីយ៉ាន់ម៉ា និងលោក ម៉ាសាត្ស៊ូហ្គូ អាសាកាវ៉ា ប្រធានធានគារអភិវឌ្ឍន៍អាស៊ី។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំនេះ មានការចាក់ផ្សាយនូវវីដេអូមួយស្តីពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងសុន្ទរកថាបើកកម្មវិធី ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ។

ក្នុងសុន្ទរកថានេះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមានវត្តថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ សម្តេចតេជោ បានថ្លែងថា កម្ពុជាពិតជាមានកិត្តិយសដែលបានដើរតួនាទីសម្របសម្រួលការត្រួតពិនិត្យឡើងវិញ និងរៀបចំក្របខណ្ឌយុទ្ធសាស្ត្រថ្មី ដែលបានកំណត់ទិសដៅអនាគត សម្រាប់កម្មវិធីសហប្រតិបត្តិការមហាអនុតំបន់មេគង្គ លើមាគ៌ាអភិវឌ្ឍន៍ឆ្ពោះទៅរកវិបុលភាពរួមដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សុខសន្តិភាព និងសាមគ្គីភាព។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវវឌ្ឍនភាព ភាពប្រឈម និងទិសដៅការងារមួយចំនួន សម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចពីបញ្ហាប្រឈមនៃមេរោគកូវីដ១៩ ដែលនាំឱ្យប៉ះពាល់ដល់គោលដៅអភិវឌ្ឍសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ បើទោះបីជាយ៉ាងណាសម្តេចតេជោ បានកត់សម្គាល់ឃើញថា ប្រទេសមហាអនុតំបន់ទន្លេមេគង្គបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងសាកលមួយនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចថា ចិន បានក្លាយជាប្រទេសមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយបានចែករំលែកនូវ វ៉ាក់សាំងយ៉ាងច្រើនដល់ប្រទេសក្នុងតំបន់។ សម្តេចតេជោ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណរដ្ឋាភិបាលចិន និងប្រទេសដៃគូតាមរយៈយន្តការកូវ៉ាក់ បានផ្តល់ជាជំនួយវ៉ាក់សាំងមកដល់ប្រទេសកម្ពុជា។

ក្នុងសុន្ទរកថាបើកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបង្ហាញនូវចក្ខុវិស័យមួយចំនួនដើម្បីជាវិភាគទានក្នុងការអភិវឌ្ឍប្រកប ដោយបរិយាប័ន្នសម្រាប់ប្រទេសមហាអនុតំបន់ទន្លេមេគង្គផងដែរ។

ខាងក្រោមនេះជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១៖

ចែករំលែក

បញ្ចេញយោបល់