អស្ចារ្យ​ណាស់ ពិតជា​រះ​ចំ​កណ្តាល​ប្រាង្គ​ប្រាសាទ​មែន

ថ្ងៃសុក្រ ទី ២៣ កញ្ញា ២០១៦​
249

ខេត្តសៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតាមការប្រមាណជាបឋម មានប្រហែលជាង១ម៉ឺននាក់ នាំគ្នាទៅមើលព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកទី២៣ កញ្ញា ២០១៦ នេះ ដោយម្នាក់ៗរូតរះទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យ ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តតែម្តង ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រុស ស្រី ក្មេងចាស់ បានក្រោកពីដំណេក តាំងពីម៉ោងមិនទាន់៥ភ្លឺព្រឹកនេះ ដែលបានដឹងអំពីព្រឹត្តិការណ៍សមរាត្រី ដែលព្រះអាទិត្យរះឡើងចំកំពូលប្រាសាទអង្គរវត្តនេះ បានមកជុំគ្នា ដើម្បីគយគន់មើលពន្លឺព្រះអាទិត្យ ដោយផ្សារភ្ជាប់នឹងទិដ្ឋភាពប្រាង្គប្រាសាទអង្គរវត្តយ៉ាងច្រើនណែនណាន់តាន់តាប់។ នេះជាការប្រមូលផ្តុំមហាជនដ៏ច្រើនមិនធ្លាប់មានក្នុងព្រឹត្តិការណ៍បែបនេះកន្លងមក ក្នុងខេត្តសៀមរាប។

បើតាមការបញ្ជាក់ពី អ្នកប្រមាញ់រូបថតទាំង អ្នកមានអាជីពថតរូប និងអ្នកដែលចូលចិត្តថតរូបធម្មតា សុទ្ធតែបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តិតយកទេសភាពដ៏អស្ចារ្យនេះផងដែរ ។ មិនតែប៉ុណ្ណោះ ចំពោះអ្នកសារព័ត៌មាន បណ្តាញទូរទស្សន៍ ដ៏ល្បីៗជាច្រើនក្នុងស្រុក ក៏បានប្រមូលផ្តុំជួបជុំគ្នា ដើម្បីបង្ហាញពីព្រឹត្តិការណ៍ដ៏កម្រនេះ ទៅកាន់សំណាក់មហាជនជាច្រើនទៀត ដែលនៅឆ្ងាយៗមិនអាចមកចូលរួមទស្សនាដោយផ្ទាល់បានឡើយ។

គួររំលឹកថា នៅក្នុងប្រទេសកម្ពុជា តាំងពីបុរម្យបុរាណមក ព្រះអាទិត្យដែលរះចំប្រាង្គ កណ្តាលប្រាសាទអង្គរវត្ត នាទីក្រុងអង្គរ មិនធ្លាប់មានទាល់តែសោះ ។ បើតាមសម្តីចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅក្នុងប្រាសាទអង្គរវត្តនោះ ។ ដូច្នេះសូមឱ្យបងប្អូនជនជាតិខ្មែរ ទាំងអស់ ព្រមទាំងភ្ញៀវបរទេស អញ្ជើញទស្សនារូបភាពស្អាតពិតៗ នៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនាព្រឹកថ្ងៃទី២៣ កញ្ញា នេះទាំងអស់គ្នា ដើម្បីកុំឱ្យកន្លងហួសទៅឱ្យសោះ ៕

f45972b0-e56e-4ec3-a184-e9b35af10ab0 f5a59e9a-ae25-47b5-8447-a297e77426ba e32372a4-bd13-4593-b6ad-73e278a06bb1 e653cc21-5506-40e4-be54-95ff61f42d26 1633bcc1-2592-4864-a63f-70ef09bc0462 203134cf-d4bb-4e43-8ef5-3aa78835cef8 db6ad5a2-7645-420d-9cbb-e1f864c7a35f e03b30bf-e3d1-467c-aacb-ae5fda70f668 564fa43e-b87d-46ed-b2dd-5c03c60f957e 8ea2f144-9990-4ec0-b233-67b17d9003ca 5e144198-8dd0-4e60-af04-081c1bf1dadc 1df04d7e-1f6b-47ac-9308-63d1b5c09f22 1e5f5f6e-af3f-42b4-b252-8e3948c32f6e 4df8a997-4f11-4a22-b95a-0998dd8232bc 5e2c85a9-cadf-41b3-9c51-8fc3c908f8c2

ចែករំលែក

បញ្ចេញយោបល់