ស្ពាន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​នឹង​បើក​ឱ្យ​ប្រើប្រាស់​នៅ​ចុងឆ្នាំ​នេះ

ថ្ងៃអង្គារ ទី ២៣ សីហា ២០១៦​
141

«China Daily» របស់ចិនការពីពេល ថ្មីៗកន្លងមកផ្សាយថា អាជ្ញាធរចិនបានសង់ស្ពាន«Beipanjiang »ជាស្ពានខ្ពស់បំផុតក្នុងប្រទេសស្ថិតនៅខេត្ត Guizhou ហើយនឹងបើកប្រើប្រាស់នៅចុងឆ្នាំង២០១៦នេះ  ។

ស្ពាន«Beipanjiang»មានបណ្តោយប្រវែង១.៣៤១ម៉ែត្រ ស្ថិតនៅលើជ្រលងភ្នំជម្រៅជិត៥៧០ម៉ែត្រ ក្នុងខេត្ត Guizhou និងជាផ្នែកមួយនៃខ្សែផ្លូវតភ្ជាប់ជាមួយខេត្ត Hangzthou ខេត្ត Zhejiang និងខេត្ត Yunnan។ ការសាងសង់ចាប់ផ្តើមនៅឆ្នាំ២០១៣ និងចំណាយប្រាក់អស់ជាច្រើនលានយាន់ ។

លោកអ៊ុយ តាហុង មន្ត្រីផ្នែកគមនាគមន៍និងដឹកជញ្ជូនខេត្តគុយចូវឱ្យដឹងថា ស្ពាន Beapanjiang មានកម្ពស់ប្រហែលអគារ២០០ជាន់ និងជាស្ពានខ្ពស់បំផុតនៅលើពិភពលោក ។

ខេត្តគុយចូវ មានភូមិសាស្ត្រស្ថិតនៅលើកំពូលភ្នំចោទខ្ពស់និងជាប្រភពស្ពានខ្ពស់កប់ពពករបស់ចិន និងនៅលើពភលោក ៕

f18c9a3a-363e-4ebf-8cd0-5439f9181709 c87b33a0-93f5-464f-8d70-64f28a8fac04 22018525-8447-4031-9d6d-20d2e7f9f943 371368f7-0978-42fd-9e6e-c0763121ab74 73152c93-0ba2-4769-854f-b4ca89b205fe 3508bb39-74b7-436b-bb59-c6b89331d418 9e4b14f6-0a86-4b4d-88fc-6e995b6eaf74 68e05466-9ea7-485d-948d-0494f800fd97 75bc14dc-78ca-4078-993a-455e9dab833f 171f0582-61ea-4bc1-8c0e-f00bcfacf458 4bce3f2c-1f8a-42c9-9fab-cd5443b960a5

ចែករំលែក

បញ្ចេញយោបល់