អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលតួអគ្នេយ៍ប្រាសាទលលៃ

ថ្ងៃអង្គារ ទី ៣ សីហា ២០២១​
8

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួអគ្នេយ៍របស់ប្រាសាទលលៃ ដែលទទួលរងនូវការដួលរលំស្ទើរទាំងស្រុងអស់រយៈពេលរាប់រយឆ្នាំមកហើយ ដោយសារកត្តាអាយុកាល កត្តាធម្មជាតិ និងកង្វះការថែទាំ។

ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនេះ គឺមិនបានធ្វើការជួសជុលឡើងវិញនូវតួប្រាសាទទាំងមូលទេ។ យើងគ្រាន់តែធ្វើកំណាយពំនូកកំទេចឥដ្ឋចេញដើម្បីបើកបង្ហាញតួប្រាង្គឡើងវិញ និងធ្វើការជួសជុលពង្រឹងរចនាសម្ពន្ធតួប្រាសាទដែលសេសសល់ ដើម្បីបង្ការទប់ស្កាត់ការបង្កគ្រោះថ្នាក់ខូចខាតបន្តទៀតប៉ុណ្ណោះហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខ៕

ចែករំលែក

បញ្ចេញយោបល់