ពិធីបើកកិច្ចប្រជុំស្តីពីការពិភាក្សាលើគម្រោងអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទក្នុងខេត្តកំពង់ឆ្នាំង

ថ្ងៃអង្គារ ទី ៣ សីហា ២០២១​
7

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំ បើកកិច្ចប្រជុំស្តីពីការពិភាក្សាការងារអភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យនៅទីប្រជុំជន និងតាមជនបទក្នុងខេត្ត
ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក អម សុភា អភិបាលរងខេត្ត លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង លោក ឆាត សុភាព នាយកអង្កការវ៉តធ័រអេត(Water Aid)ប្រចាំកម្ពុជា និងលោកស្រី ជុំ ស៊ីណា ប្រធានសម្របសម្រួលប្រចាំខេត្ត និងលោក លោកស្រីជាមន្ត្រីក្រុមការងារផងដែរ ។

លោក ឆាត សុភាព នាយកវ៉តធ័រអេត បានលើកឡើងអំពីការអភិវឌ្ឍន៍ទៅលើគម្រោងគ្មានការបន្ទោបង់ពាសវាលពាសកាលតាមទីប្រជុំជន និងទីជនបទដោយងាកមកប្រើប្រាស់បង្គន់អនាម័យគ្រប់គ្នាៗ ហើយអង្កការវ៉តធ័រអេតបានធ្វើកិច្ចសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នងដំណើរការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់បានគ្រប់ៗគ្នានៅទូទាំងខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងនេះគឺពិតជាមានសារៈសំខាន់សម្រាប់ខេត្តកំពង់ឆ្នាំង ដោយប្រជាពលរដ្ឋមានការយល់ដឹងព្រមទាំងមានបង្គន់អនាម័យដើម្បីប្រើប្រាស់គ្រប់ក្រុមគ្រួសារ មិនថានៅទីក្រុង រឺជនបទឡើយ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានគាំទ្រនូវគម្រោងនេះ និងបានសំណូមពរឱ្យអង្គការ វ៉តធ័រអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការគ្នាឧបត្ថម្ភគាំទ្រ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាបដើម្បីឱ្យ គម្រោងនេះដំណើរការទទូលបានជោគជ័យនាពេលខាងមុខ ៕

ចែករំលែក

បញ្ចេញយោបល់