លោក អម សុភា ៖ កត្តាសាមគ្គីភាព គឺជាគន្លឹះនាំឱ្យយើងទទួលជ័យជំនះក្នុងការបោះឆ្នោតនៅគ្រប់អាណត្តិទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្រ្ត នាពេលខាងមុខ

ថ្ងៃអង្គារ ទី ៣ សីហា ២០២១​
7

កំពង់ឆ្នាំង៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ លោក អម សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌ អញ្ជើញដឹកនាំ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណ:កម្មាធិការកណ្ដាល ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២និងតំណាងរាស្រ្តឆ្នាំ២០២៣នាពេលខាងមុខ ដោយបានធ្វើឡើងនូវក្នុងឃុំចំនួន០២ គឺឃុំអញ្ចាញរូង និង ឃុំពេជ្យចង្វា ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ជាច្រើនរូបផងដែរ។

លោក អម សុភា ក៏បានជម្រុញអោយថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពង្រឹងស្មារតី សាមគ្គីភាពផ្ទៃក្នុង និងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែបានល្អប្រសើរជាងមុន ហើយត្រូវខិតខំបំពេញការងារស្នូលរបស់ខ្លួនដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាជន ដោយឆន្ទៈដើមី្បធានានិរន្តរភាពការងាររដ្ឋបាល ការផ្តល់សេវានិងការអភិវឌ្ឍដើមី្បបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងអង្គភាពនិងក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន។

លោក អម សុភា ក៏បានផ្តាំផ្ញើបន្តដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ និង៣កុំ ជាពិសេសត្រូវតាមដានអោយបានម៉ត់ចត់នូវការចេញចូលរបស់ពលរដ្ឋមកពីខាងក្រៅចូលក្នុងមូលដ្ឋានអោយច្បាស់លាស់ទើបកាត់ផ្តាច់ការចម្លងចូលក្នុងគ្រួសារនិងសហគមន៍យើង ៕

ចែករំលែក

បញ្ចេញយោបល់