ប្រទេស​សេ​ណេ​ហ្គា​ល់

ថ្ងៃចន្ទ ទី ១៨ កក្កដា ២០១៦​
185

ប្រទេសសេណេហ្គាល់មានឈ្មោះផ្លូវការ «សាធារណរដ្ឋសេណេហ្គាល់» គឺជាប្រទេសស្ថិតនៅអាហ្វ្រិកខាងលិច ។ ប្រទេសសេណេហ្គាល់មានព្រំប្រទល់ជាប់នឹងប្រទេសម៉ូរីតានីនៅភាគខាងជើង, ប្រទេសម៉ាលីនៅភាគកើត, ប្រទេសហ្គីណេនៅភាគអាគ្នេយ៍ និងប្រទេសហ្គីណេប៊ីស៊្សូនៅភាគខាងនិរតី ។

ឈ្មោះប្រទេសសេណេហ្គាល់ គឺជាឈ្មោះយកតាមទន្លេសេណេហ្គាល់ដែលមានព្រំប្រទល់នៅភាគខាងកើត និងខាងជើង ។ ពាក្យ «Senegal» មកពីពាក្យ Sunuu Gaal ដែលមានន័យថា «ទូករបស់ពួកយើង» ។ ប្រទេសសេណេហ្គាល់មានផ្ទៃដី ១៩៧.០០០គីឡូម៉ែត្រការ៉េ និងអត្រាប្រជាជនប្រមាណជា១៣លាននាក់ ។

-ឈ្មោះប្រទេសសាធារណរដ្ឋសេណេហ្គាល់។

-បាវចនាជាតិ មនុស្សមួយ បំណងមួយនិងជំនឿមួយ ។

-ទីក្រុង ដាកា ។

-ភាសាផ្លូវការ បារាំង ។

-ប្រធានាធិបតី Macky Sall ។

-នាយករដ្ឋមន្ត្រី Mohammed Dionne ។

-ទទួលឯករាជ្យពីប្រទេសបារាំងនៅថ្ងៃទី៤ មេសា ១៩៦០ ។

-ផ្ទៃដីសរុប ១៩៦.៧១២គីឡូម៉ែត្រការ៉េស្ថិតក្នុងលំដាប់ថ្នាក់ទី ៨៧ ។

-បរិមាណទឹក ២,១% ។

-អត្រាប្រជាជនប៉ាន់ប្រមាណឆ្នាំ២០១៣ ចំនួន១៣.៥៦៧.៣៣៨នាក់ ស្ថិតក្នុងលំដាប់ថ្នាក់ទី ៦៧ ។

-ជំរឿនប្រជាជនឆ្នាំ២០១៣ ចំនួន  ១៣.៥០៨.៧១៥ ។

-ដង់ស៊ីតេប្រជាជន ៦៨,៧ នាក់ក្នុង១គីឡូម៉ែត្រការ៉េស្ថិតក្នុងលំដាប់ថ្នាក់ទី ១៣៤ ។

-GDP ប៉ាន់ប្រមាណឆ្នាំ២០១៦ ចំនួន ៣៨.៩១២ពាន់លានដុល្លារ ។

-មនុស្សម្នាក់រកចំណូលបានជាមធ្យម ២.៥២៥ដុល្លារ ។

-រូបិយប័ណ្ណ ហ្វ្រង់អាហ្វ្រិកខាងលិច ។

-បើកបរប្រកាន់ស្តាំ ។

-លេខកូដប្រទេស +221៕

ចែករំលែក

បញ្ចេញយោបល់