សេចក្ដីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ពាក់ព័ន្ធជាមួយឈ្មោះ ព្រំ ចិន្តា ភេទស្រី អាយុ ៦០ឆ្នាំ បុគ្គលិកមណ្ឌលសុខភាពចេក

ថ្ងៃពុធ ទី ២១ កក្កដា ២០២១​
12

 

ស្វាយរៀង៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនីដែលធ្លាប់ពាក់ព័ន្ធ ជាមួយឈ្មោះ ព្រំ ចិន្តា ភេទស្រី អាយុ ៦០ឆ្នាំ បុគ្គលិកមណ្ឌលសុខភាពចេក រស់នៅភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង (មណ្ឌលសុខភាព ស្ថិតនៅសង្កាត់ចេក ក្រុងស្វាយរៀង) គិតចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ (COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ចែករំលែក

បញ្ចេញយោបល់