វីដេអូឯកសាររបស់គណៈចលនាមហាជន ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ថ្ងៃអាទិត្យ ទី ២៧ មិថុនា ២០២១​
49

 

(ភ្នំពេញ)៖ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ដួចផ្ដើមគំនិតផលិតវីដេអូឯកសារ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

វីដេអូឯកសារមានរយៈពេល២៥នាទីនេះ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ដ្រជុំវិញឆ្នាំ១៩៥១ និងបុព្វហេតុនៃកំណើតគណបក្សប្រជាជនកម្ពុជា ព្រមទាំងដំណើរ នៃកិច្ចខិតខំប្រឹងប្រែង ការតស៊ូ ស្នាដៃ និងសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការស្ដារ កសាង បង្រួបបង្រួម និងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើន ក្នុងដំណាក់កាលសំខាន់ៗ នៃរយៈពេល៧០ឆ្នាំចុងក្រោយ សម្រាប់ជាចំណេះដឹងដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ដ្រ និងគុណតម្លៃរបស់គណបក្សប្រជានកម្ពុជា។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖

 

 

ចែករំលែក

បញ្ចេញយោបល់