ពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១

ថ្ងៃព្រហស្បតិ៍ ទី ១០ មិថុនា ២០២១​
4

ស្វាយរៀង៖ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំធ្វើពិធីប្រគល់-ទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកា គណៈកម្មា ធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន លោក កែរ រដ្ឋា ប្រធានមន្ទីរ សុខាភិបាល និងសហការី ៥ លានរៀល លោកស្រី ឥន ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងសហការី ៥ សែន រៀល លោក សេង សីលា អភិបាលរងខេត្ត និងលោកស្រី ៥ សែនរៀល លោក សុខ រស់ អភិបាល រងខេត្ត និងលោកស្រី ៣ សែនរៀល ។ ក្នុងឱកាសនោះដែរលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានប្រគល់មូលនិធិដែលទទួលបានពី លោក លោកស្រីជា សប្បុរសជន ប្រគល់ជូនលោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដែលមានរាយនាមដូចខាងក្រោម៖ លោកស្រី ម៉ែន ភក្តី ហុកឡងឌី ២.០០០ ដុល្លារ នាយឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាកររង កងយោធពលខេរភូមិន្ទ និងលោកស្រី ហៅ ស៊ីមន ២.០០០ ដុល្លារ លោក យឿង សុខុន មេបញ្ជាការ ភូមិភាគ ៣ និងលោកស្រី ៤ លានរៀល លោកស្រី ឆឹង ណេង ៥០០ ដុល្លារ លោក ម៉ែន សុផុន និង លោកស្រី ១ លានរៀល លោកស្រីឧត្តមសេនីយ៍ឯក លឹម ម៉ារីណា ២៥០ ដុល្លារ ។

នៅក្នុងពិធីប្រគល់ និងទទួលមូលនិធិ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើង ទោះបីទិវា ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា មិនបានប្រារព្វធ្វើ ២ ឆ្នាំជាប់គ្នា ដោយសារតែការ រាតត្បាតជាសកលនៃជំងឺកូវី-១៩ បណ្តាលឲ្យជួបផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនៅលើពិភពលោក ក៍ដូចនៅ ប្រទេសកម្ពុជាយើងផងដែរ ជាហេតុនាំឲ្យសាខកាកបាទក្រហមកម្ពុជាខេត្តនីមួយៗ ប្រើប្រាស់សេចក្តីប្រកាស ព័ត៌មានរបស់កាកបាទក្រហមកម្ពុជា សម្រាប់ជាមូលដ្ឋាននៃការរកមូលនិធិដែលត្រូវរៀបចំជាកម្មវិធីប្រគល់-ទទួលដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ និង២ ចូលរួមផ្សព្វផ្សាយនាមសប្បុរសជន និងធ្វើលិខិត ឬបណ្ណថ្លែងអំណរគុណជូនសប្បុរសជន ទាន់ពេលវេលា ៕

ចែករំលែក

បញ្ចេញយោបល់