Qingdao ជាទី​ក្រុង​គួរ​ឱ្យ​ចង់​រស់នៅ​បំផុត​របស់​ចិន

ថ្ងៃសៅរ៍ ទី ២៥ មិថុនា ២០១៦​
167

ក្រុង Qingsao ស្ថិតនៅភាគខាងត្បូងខេត្ត  Shan Dong ជាក្រុងទេសចរណ៍ស្រស់ស្អាតបំផុតក្នុងប្រទេសចិន ។ ទីក្រុងនោះមានស្ថាបត្យកម្មតាមបែបអឺរ៉ុបនៅពាសពេញ ព្រោះអតីតកាលធ្លាប់ ស្ថិតក្រោមអាណានិគមរបស់អាល្លឺម៉ង់ និងជប៉ុន ។

ទីក្រុង Qingsao  មានអាកាសធាតុល្អ សីតុណ្ហភាពស្ទើរតែពេញមួយឆ្នាំប្រហែល១២អង្សាសេ និងមានខ្យល់បោកបក់ពីមហាសមុទ្រល្ហៀកល្ហើយ ។

អ្នកក្រុង Qingsao ជាអ្នកឧស្សាហ៍ព្យាយាមចំពោះការងារ ធ្វើឱ្យទីក្រុងមានការរីកចម្រើនក្នុងអំឡុង១០០ឆ្នាំកន្លងមក ទាំងផ្នែកសេដ្ឋកកិច្ច ជីវភាពរស់នៅ និងបរិស្ថាន ។ ដូច្នោះហើយ Qingsao ទទួលរហស្សនាមថា ជា «ប្រទេសស្វ៊ីស នៅភាគខាងកើត» ។

តាមរបាយការណ៍ពីការរៀបចំណាត់ថ្នាក់ក្រុង ធំៗទាំង៤០របស់ចិន ឃើញថា ក្រុង Qingsao ស្ថិតនៅលំដាប់ទី១ ជាទីក្រុងគួរឱ្យចង់រស់នៅដោយមានសុវត្ថិភាព ធម្មជាតិ និងបរិស្ថានល្អ ។

នៅមាន៤ក្រុងទៀតស្ថិតក្នុងចំណាត់ថ្នាក់ល្អ គឺក្រុង  Kunming, Sanya, Dalian និង  Weihai ។

ចំណែកក្រុងមានការពេញនិយមរស់នៅ ស្ថិតក្នុងចំណាត់ថ្នាក់ទាបបំផុត គឺប៉េកាំង, ណានឆាង, ថៃយួន, ហាប៊ីន និងក្វាងចូវ ។ ហេតុផលដែលក្រុងប៉េកាំងស្ថិតក្នុងលំដាប់ចុងក្រោយគេ ព្រោះបរិយាកាសនៅក្នុងទីក្រុងពោរពេញដោយការកកស្ទះចរាចរណ៍ និងអាកាសធាតុមានជាតិពុល ៕

d667667d-7920-44bb-a79a-fc4795a4bc72 9cbd2d24-e24f-460a-8c59-8363d0f5551f 5ebcfab1-ca0d-4102-b8fd-2e30cbe65766 4f89a779-e666-46bd-bfa0-223d3600661f

ចែករំលែក

បញ្ចេញយោបល់