លោក សាន់ យូ ដឹកនាំក្រុមការងារចុះបោះបង្គោលកំណត់អ័ក្សផ្លូវដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈនិងដីស្រែប្រជាពលរដ្ឋនៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ

ថ្ងៃព្រហស្បតិ៍ ទី ១៣ ឧសភា ២០២១​
15

កំពង់ឆ្នាំង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារចុះបោះបង្គោលកំណត់អ័ក្សផ្លូវដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈ និងដីស្រែប្រជាពលរដ្ឋ នៅភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយមានការចូលរួមសម្របសម្រួលពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរស្រុក ភូមិ ឃុំ ភូមិបាលស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធផ្សេងៗ៕

ចែករំលែក

បញ្ចេញយោបល់