ទន្លេ​វែង​ជាងគេ​ចំនួន​១០​ក្នុង​ពិភពលោក

ថ្ងៃសៅរ៍ ទី ១៨ មិថុនា ២០១៦​
576

គេហទំព័រយើងសូមបង្ហាញជូនទន្លេវែងជាងគេក្នុងលោកចំនួន១០ យោងតាមគេហទំព័របរទេស InfoPlease ៖

១-ទន្លេ Nile ៖ Nile ស្ថិតនៅភាគឦសានប្រទេសអាហ្វ្រិកជាទូទៅត្រូវបានគេចាត់ទុកជាទន្លេវែងជាងគេក្នុងលោក ។ ទន្លេ Nile មានប្រវែងបណ្តោយ៦.៨៥៣គីឡូម៉ែត្រ និងទទឹង២,៨ គីឡូម៉ែត្រ ហើយវាគឺជាទន្លេលំដាប់ថ្នាក់អន្តរជាតិដែលប្រភពទឹករបស់វាហូរកាត់ប្រទេសចំនួន១១ប្រទេសតង់សានី អូហ្គង់ដា ប៊ូរុនឌី កេនយ៉ា អេហ្ស៊ីប ស៊ូដង់ សូដង់ខាងត្បូង អេត្យូពី អេរីត្រេ រវ៉ាន់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។ ទន្លេ Nile គឺជាប្រភពទឹកបឋមរបស់ប្រទេសអេហ្ស៊ីប និងប្រទេសសូដង់ ។ Nile មានដៃទន្លេ ធំៗសំខាន់ចំនួនពីរ គឺដៃទន្លេស និងដៃទន្លេខៀវ ។

ca. 1998, Peru --- An aerial view of the Tigre River, an Amazon River tributary, that meanders through the Peruvian rainforest. --- Image by © Layne Kennedy/CORBIS

២-ទន្លេ Amazon ៖ ទន្លេ Amazon គឺជាទន្លេធំជាងគេនៅទ្វីបអាមេរិកខាងត្បូង ។ Amazon មានប្រវែងបណ្តោយ៦.៤០០គីឡូម៉ែត្រជាទន្លេវែងជាងគេលំដាប់ទី២ ក្នុងលោកបន្ទាប់ពីទន្លេNile ។ ទន្លេ Amazon ហូរកាត់ប្រទេសប្រស៊ីល កូឡុំប៊ី ប៉េរូ និងប្រទេសអេក្វាទ័រ ហើយវាតំណាងឱ្យប្រភពទឹកប្រមាណជា ២០% ទៅកាន់មហាសមុទ្រ ។

e54278e9-292e-4b42-876d-1f8c429092ec

៣-ទន្លេ Mississippi ៖ Mississippi គឺជាទន្លេនៃប្រព័ន្ធបង្ហូរទឹកធំជាងគេក្នុងទ្វីបអាមេរិកខាងជើង វាហូរកាត់រដ្ឋចំនួន១០ របស់សហរដ្ឋអាមេរិកគឺរដ្ឋ Minnesota, Wisconsin, Iowa, Illinois, Missouri, Kentucky, Tennessee, Arkansas, Mississippi និងរដ្ឋ Louisiana ។ ទន្លេ Mississippi មានប្រវែងបណ្តោយ៣.៧៣៤គីឡូម៉ែត្រ ។

526c7bfb-2dca-4728-9da3-c1e7c2503e68

៤-ទន្លេ Yangtze ៖ ទន្លេ Yangtze ដែលអ្នកស្រុកចិនតែងតែហៅថា «ទន្លេ Cháng Jiāng» គឺជាទន្លេវែងជាងគេនៅអាស៊ី ហូរកាត់១ភាគ៥នៃផ្ទៃដីរបស់ប្រទេសចិន ។ អាងទន្លេនេះគឺជាទីជម្រក១ភាគ៣នៃប្រជាជនរបស់ប្រទេស ។ ទន្លេ Yangtze មានប្រវែងបណ្តោយ ៦៣០០គីឡូម៉ែត្រ បានដើតួរនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ។

dc8700eb-765e-4feb-b5af-3d1b3c7eb86c

៥-ទន្លេ Ob ៖ Ob គឺជាទន្លេសំខាន់ក្នុងតំបន់ស៊ីបេរីយ៉ាប្រទេសរុស្ស៊ី និងជាទន្លេវែងជាងគេទី ៧ក្នុងលោក ។ វាមានប្រវែងបណ្តោយ៣៦៥០គីឡូម៉ែត្រ និងតំបន់អាងស្តុកទឹកទំហំ២.៩៧២ លានគីឡូម៉ែត្រការ៉េ ។ ទន្លេ Ob Altai Krai, Novosibirsk Oblast, Tomsk Oblast, Khanty–Mansi Autonomous Okrug  និងតំបន់ Yamalia ។

8d211b0f-f97b-4284-a868-a5b14209e8da

៦-ទន្លេលឿង ៖ ទន្លេលឿង ឬទន្លេ Huang ho គឺជាទន្លេធំជាងគេទី៣ នៅអាស៊ីបន្ទាប់ពីទន្លេយ៉ង់សេ និងទន្លេ Yenisei រុស្ស៊ី ។ ទន្លេលឿងជាទន្លេវែងជាងគេទី ៦ក្នុងលោកដែលមានប្រវែងបណ្តោយប្រមាណជា៥.៤៦៤គីឡូម៉ែត្រ ។ ទន្លេលឿងបានហូរកាត់ខេត្ត Qinghai, Sichuan, Gansu, Ningxia, Inner Mongolia, Shaanxi, Shanxi, Henan និងខេត្ត Shandong។

2e7c4c4e-9b86-4b74-a5ac-784b178bb0e8

៧-ទន្លេ  Yenisei ៖ ទន្លេ Yenisei គឺជាប្រព័ន្ធទន្លេធំជាងគេហូរកាត់ទៅកាន់មហាសមុទ្រអាក់ទិក ។ វាមានប្រវែង៣.៤៨៧គីឡូម៉ែត្រ និងមានជម្រៅអប្បរមា២៤ម៉ែត្រ ។ ជម្រៅគិតជាមធ្យម ១៤ ម៉ែត្រ ។ ទន្លេ Yenisei ហូរកាត់ប្រទេសម៉ុងហ្គោលី និងប្រទេសរុស្ស៊ី ព្រមទាំងតំបន់មួយចំនួន ទៀតដូចជាតំបន់ Tyva, Krasnoyarsk Krai, Khakassia, Irkutsk Oblast, Buryatia និងតំបន់ Zabaykalsky Krai ។

3ee71cfa-2f8f-4936-853d-c39f565dc409

៨-ទន្លេ Parana ៖ ទន្លេ Parana គឺជាទន្លេស្ថិតនៅនៅអាមេរិកខាងត្បូងដោយហូរកាត់ប្រទេសប្រេស៊ីល, ប៉ារ៉ាហ្កាយ និងប្រទេសអាហ្សង់ទីន ។ វាមានប្រវែង ៤៨៨០គីឡូម៉ែត្រ ។

eaa92e41-1866-4be4-ab3a-b081316aa90e

៩-ទន្លេ Irtish ៖ ទន្លេ Irtish គឺជាទន្លេក្នុងប្រទេសរុស្ស៊ី ចិន និងប្រទេសកាហ្ស៊ាក់ស្ថាន ។ វាគឺជាដៃទន្លេធំរបស់ទន្លេ Ob ។ តំបន់ក្បាលទឹករបស់ទន្លេ Irtish មានប្រភពពីភ្នំអាល់តាយ លើព្រំដែនប្រទេសចិន និងប្រទេសម៉ុងហ្គោលី ។ វាមានប្រវែង ៤.២៤៨ គីឡូម៉ែត្រ ។

de689a03-9c60-4ba5-ad22-f9bb5f51c89c

១០-ទន្លេ Congo ៖ ទន្លេ Congo  ឬទន្លេ Zaire River ស្ថិតក្នុងទ្វីបអាហ្វ្រិកដែលមានប្រវែងបណ្តោយប្រមាណជា៤.៧០០គីឡូម៉ែត្រ ។

ចែករំលែក

បញ្ចេញយោបល់