ថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិតក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ (Lockdown)

ថ្ងៃអង្គារ ទី ៤ ឧសភា ២០២១​
5

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ គឺជាថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ថ្ងៃទី៣ ជូនដល់ប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ស្ទឹងមានជ័យ២ ផ្សារបុរីលឹមឈាងហាក់ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងយុទ្ធនាការជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ស្របពេលដែលខណ្ឌចំនួន ៣ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យយោធា ក៏បាននឹងកំពុងមមាញឹកផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូចៗគ្នា ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត ដែលមិនទាន់បានទទួលវ៉ាក់សាំងការពារនេះ។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា និងកងយោធពលខេមរភូមិន្ទជាច្រើនរូប បានចុះពិនិត្យសកម្មភាពរបស់ក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងកម្មករ និយោជិក ក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ (Lockdown) របស់ខ័ណ្ឌមានជ័យ។ យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម និងតំបន់ពណ៌លឿង ដែលជាតំបន់ឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ១៩នោះ គឺជាការគិតគូរខ្ពស់មួយរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ប្រឈមនឹងការឆ្លងជំងឺខ្លាំងនេះ ទទួលបានវ៉ាក់សាំងការពារសុខភាពរបស់ពួកគេពីការវាយប្រហារដោយមេរោគដ៏សាហាវនេះ៕

ចែករំលែក

បញ្ចេញយោបល់