ស្នងការនគរបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងពង្រឹងកងកម្លាំងកំពុងឈរជើងនៅតាមគោលដៅបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ខេត្តស្វាយរៀង- វៀតណាម

ថ្ងៃអង្គារ ទី ៤ ឧសភា ២០២១​
11

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងពង្រឹងកងកម្លាំងកំពុងឈរជើងនៅតាមគោលដៅបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា ខេត្តស្វាយរៀង-វៀតណាម ខេត្តតៃនិញ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូលដោយខុសច្បាប់ សំដៅទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានឧបត្ថម្ភ ម៉ាស និង ស្រោមដៃ មួយចំនួន ដល់កងកម្លាំងកំពុងឈរជើងផងដែរ៕

ចែករំលែក

បញ្ចេញយោបល់