ប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងស្រុកស្ទឹងត្រង់ ចំនួន ៨៩៦គ្រួសារ ទទួលបានអំណោយ នាឱកាសខែរ៉ម៉ាឌន ពីសមាជិករដ្ឋសភា

ថ្ងៃអង្គារ ទី ៤ ឧសភា ២០២១​
8

កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ឯកលោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងជាប្រធានសមាគមន៍និស្សិតមុស្លិមកម្ពុជា លោកស្រី កុល ធារិន និងលោកស្រី ខុង ស៊ុនអេង សមាជិករដ្ឋសភាតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់ ព្រមទាំង សមាជិក ស.ស.យ.ក ស្រុកចំនួន ១១នាក់ បានចុះចែកអំណោយខែរ៉ម៉ាឌន ជូនប្រជាពលរដ្ឋសាសនិកឥស្លាម ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួនសរុប ៨៩៦គ្រួសារ។

គួរបញ្ជាក់ថា អំណោយដែលចូលជូនប្រជាពលរដ្ឋទាំង ៨៩៦គ្រួសារ ក្នុងនោះ រួមមានប្រជាពលរដ្ឋនៅភូមិគីឡូ៣ ឃុំព្រែកកក់ចំនួន ២៥៥គ្រួសារ ភូមិបែកអន្លូង និងភូមិគីឡូ៧ ឃុំអារក្សត្នោតចំនួន ៤១៥គ្រួសារ ភូមិទួលសំបួរ និងភូមិពោន ឃុំទួលសំបួរចំនួន ១៧៦គ្រួសារ និងនៅភូមិជ្រៃហាយ ឃុំដងក្តារចំនួន ៥០គ្រួសារ ។

អំណោយក្នុង១គ្រួសារៗទទួលបាន អង្ករ ១២គីឡូក្រាម ទឹកដោះគោ ០២កំប៉ុង អំបិល ០១គីឡូក្រាម ស្ករស ០១គីឡូក្រាម មី ១០កញ្ចប់ និងអូវ៉ាន់ទីន ០១កំប៉ុង ។
ដោយឡែក ជាការចូលរួមចំណែក នៅក្នុងពិធីនោះដែរ លោកជំទាវ កុល ធារិន និងលោកជំទាវ ខុង ស៊ុនអេង ក៏បានឧបត្ថម្ភដល់កម្មវិធីចំនួន ១.០០០.០០០រៀល ផងដែរ៕

 

ចែករំលែក

បញ្ចេញយោបល់