អភិបាលខេត្តកំពង់ឆ្នាំ ដឹកនាំ​កិច្ចប្រជុំ​តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom)​ ដើម្បីផ្សព្វផ្សាយ ណែនាំពី​វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ថ្ងៃអាទិត្យ ទី ១១ មេសា ២០២១​
11

កំពង់ឆ្នាំង៖ នៅរសៀល​ថ្ងៃសៅរ៍​ ទី១០ ខែមេសា​ ឆ្នាំ២០២១ លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom) ​ជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ដើម្បីផ្សព្វផ្សាយ ណែនាំពី​វិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។

ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ដោយឡែក ចំពោះវត្តមានរបស់កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំ សង្កាត់មួយចំនួន គឺមិនត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ទេ គឺចូលរួមក្នុងតាមប្រព័ន្ធអេឡិចត្រូនិច(zoom)តាមអង្គភាពសាម៉ី ៕

ចែករំលែក

បញ្ចេញយោបល់