កិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ទី ៨ មេសា ២០២១​
7

កោះកុង៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការបោះបង្គោលព្រំដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង។ គោលបំណងនៃកិច្ចប្រជុំនេះគឺពិភាក្សាទៅលើការបោះបង្គោលព្រំដីរដ្ឋ (ព្រំដីប្រើប្រាស់ ព្រំដីឥណទានកាបូន និងតំបន់ការពារគ្រប់គ្រងដោយក្រសួងបរិស្ថាន)។ ការបោះបង្គោលព្រំដីឥណទានកាបូន និងព្រំដីរដ្ឋដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន គឺដើម្បីចូលរូមការពារ ទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តកោះកុង។

ពាក់ព័ន្ធការបោះបង្គោលព្រំដីនេះ គឺអង្គការសម្ព័ន្ធមិត្តសត្វព្រៃដែលជាអង្គការដៃគូអភិវឌ្ឍជាអ្នកទទួលបន្ទុកជួយ និងចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដោយកំណត់យកបង្គោលទំហំ២តឹកបួនជ្រុង ប្រវែង២ម៉ែត្រ ហើយនៅលើបង្គោលនោះមានសរសេរអក្សរសម្គាល់ពីលើ បើចំណុចនោះជាព្រំប្រទល់តំបន់ឥណទានកាបូននៅលើបង្គោលនឹងមានសរសេរថា រ៉េតបូក (Red +) បើចំណុចនោះជាព្រំប្រទល់នៃតំបន់ការពារដោយក្រសួងបរិស្ថាន នឹងមានសរសេរលើបង្គោលនោះថា តំបន់ការពារ ក្រសួងបរិស្ថាន។

សមាសភាពចូលរួមកិច្ចប្រជុំនេះរួចមាន តំណាងរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មបាំង តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងអ្នកពាក់ព័ន្ធ៕

ចែករំលែក

បញ្ចេញយោបល់