គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរ​ជាង ៥,២លាន​នាក់ បាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ គិត​ត្រឹម​ម៉ោង​ ៦ល្ងាច​ថ្ងៃទី១១​ ខែតុលា

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
141

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះថា គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៥,២៥១,៦៩៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តី ប្រកាសព័ត៌មាន លទ្ធផលបណ្តោះអាសន្ន នៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នៅព្រឹកនេះ។

ដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គ.ជ.ប បញ្ជាក់ថា ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិ ចុះឈ្មោះបោះឆ្នោត មានចំនួនជាង៩.៦លាននាក់៕

fn-2016-10-12-09-55-24-0

ចែករំលែក

បញ្ចេញយោបល់