(សូមទស្សនាវីដេអូ)៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ-១៩ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ចំនួន ២៣នាក់ ថែមទៀត

ថ្ងៃសុក្រ ទី ៥ មីនា ២០២១​
13

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ២៣នាក់ សុទ្ធ​សឹងតែ​ជាករណីដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង ២៣នាក់នេះ គឺមានជនជាតិខ្មែរចំនួន ១០នាក់ ជនជាតិចិន ១១នាក់ ជនជាតិសង្ហបុរីម្នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលនៅរាជធានីភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​កោះកុង និងខេត្តព្រះសីហនុ។

ជា​មួយ​គ្នានេះ ក្រសួងសុខាភិបាលក៏បាន​ប្រកាស​ពី​ការ​ព្យាបាល​ជាសះស្បើយអ្នក​ជំងឺ​ ៥​នាក់​​ផងដែរ ក្នុងនោះ ៣​​នាក់ ជាករណី​នាំ​ចូល​ពី​ក្រៅប្រទេស ​មាន​​ជនជាតិ​ខ្មែរ​ម្នាក់ ជនជាតិចិនម្នាក់​ និងជនជាតិឆេក​ម្នាក់​ និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៩៣២នាក់ ក្នុងនោះអ្នកឆ្លង​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ៤២៥​នាក់ អ្នក​ជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺ ៤៤២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ចែករំលែក

បញ្ចេញយោបល់